-->
សូមស្វាគមន៍ http://www.pormeankanhchaksangkumtv.com / លោក អ៊ុង ប៊ុនឆោម ចាងហ្វាងការផ្សាយកញ្ចក់សង្គមទីស្នាក់ការភូមិដើមស្លែង/សង្កាត់ច្បារអំពៅ២/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង Te..០៦៧៦២៣៩៣២
សូមស្វាគមន៍ ព័ត៌មាន​ កញ្ចក់សង្គម ធីវី /ចាងហ្វាងការផ្សាយ លោក អ៊ុង ប៊ុនឆោម / ទីស្នាក់ការកណ្តាល : ភូមិដើមស្លែង/សង្កាត់ច្បារអំពៅ២/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង Te..067623932

Sunday, March 19, 2023

ពិតជាសាហាវមែនមួយដុំធ្លះកញ្ចក់ត្រូវអ្នកបេីករងរបួសធ្ងន់...

ចំនួនអ្នកទស្សនា: Views


(ខេត្តកំពង់ធំ)ថ្មីទៀតហេីយពេលនេះមិនមែនតាកែវទេគឺខេត្តកំពង់ធំ ករណីបុរសដែលជាតៃកុងរថយន្តម្នាក់ត្រូវជនសង្ស័យគប់កញ្ចក់ឡានមួយដុំថ្មបណ្តាលឲ្យធ្លុះកញ្ចក់រថយន្តហេីយដុំថ្មក៍បុកត្រូវតៃកងរថយន្តបណ្តាលឲ្យរងរបួសធ្ងន់នៅយប់ថ្ងៃទី១៧.៣.២០២៣ស្ថិតនៅឃុំឈើទាល ស្រុកសណ្ដាន់ ខេត្តកំពង់ធំ..  សូមសមត្ថកិច្ចជួយស្រាវជ្រាវ និងចាត់ការនិតិវិធីដេីម្បីអនុវត្តច្បាប់។





Saturday, March 4, 2023

ស្ត្រីវ័យ៤១ឆ្នាំម្នាក់ស្លាប់បាត់បង់ជីវិតព្រោះតែកែសុដន

ចំនួនអ្នកទស្សនា: Views

 (ភ្នំពេញ): នៅវេលាម៉ោង៩.១០នាទីយប់ ថ្ងៃទី៣ ខែមិនា ឆ្នាំ២០២៣ មានការភ្ញាក់ផ្អេីលយ៉ាងខ្លាំងនៅក្នុងមន្ទីពេទ្យ១កន្លែងដោយមាន ស្ត្រីវ័យ៤១ឆ្នាំម្នាក់បានបាត់បងជីវិតភ្លាមៗ ក្រោយចូលធ្វើការវះ-កាត់ដើមទ្រូង នៅមជ្ឈមណ្ឌល កែសម្ផស្ស អន្តរជាតិ M25 ផ្ទះលេខ 73B តាមបណ្តោយផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។បឋម





Wednesday, March 1, 2023

ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ត្រូវបានសម្ដេចក្រឡាហោម ស ខេង តែងតាំងជាស្នងការនគរបាលខេត្តព្រៃវែង..

ចំនួនអ្នកទស្សនា: Views

 


ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចេញប្រកាសតែងតាំង លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ជាស្នងការនគរបាលខេត្តព្រៃវែង ជំនួសលោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ដែលត្រូវបានតែងតាំងជាអគ្គស្នងការរងនគរបាលជាតិ។ 

ពិធីប្រកាសចូលកាន់លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ជាស្នងការនគរបាលខេត្តព្រៃវែង នឹងត្រូវធ្វើឡើងនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ជា សុមេធី អភិបាលខេត្តព្រៃវែង។

សូមរំលឹកថា លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន មុនប្រកាសតែងតាំងជាស្នងការនគរបាលខេត្តព្រៃវែងនេះ លោកមានតួនាទីជាអធិការនគរបាលស្រុកកោះធំ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ហើយក្រោយមកត្រូវបានតែងតាំង ជាអនុប្រធាននាយកដ្ឋានសន្ដិសុខផ្ទៃក្នុង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ រហូតដល់អំឡុងខែកញ្ញា ឆ្នាំ២០២១ លោកត្រូវបានសម្ដេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យតែងតាំងជាប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

លុះនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ក៏ត្រូវបានបញ្ចប់តំណែងពីប្រធាននាយកដ្ឋានវិទ្យុទាក់ទង ដោយអនុក្រឹត្យរបស់សម្ដេចតេជោ ហ៊ុន សែន។ ទើបនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ត្រូវបានសម្ដេចក្រឡាហោម ស ខេង ចេញប្រកាសតែងតាំងជា ស្នងការនគរបាលខេត្តព្រៃវែងតែម្ដង។



Tuesday, February 28, 2023

ល្បែងសុីសងជល់មាន់តាមប្រពន្ធ័ឡាញ២កន្លែងក្នុងឃុំត្រពាំងសាបសមត្ថកិច្ចមិនហ៑ានបង្ក្តាប...

ចំនួនអ្នកទស្សនា: Views

(ខេត្តតាកែវ )ល្បែងសុីសងមាន់ជល់តាមប្រពន្ធអនឡាញលេងបានយ៉ាងរលូនចំនួន២កន្លែងដែលសមត្ថកិច្ចមិនបង្ក្រាបនោះរួមមាន...

១ . ភូមិពូនភ្នំនិង២ភូមិចក ស្ថិតនៅ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ដែលកំពុងតែលួចលាក់បើកដំណើរការលេងយ៉ាងរលូន ខណ:ពេលលោក ​ឆាយ កែ​វម​ន្នី អធិការ ស្រុកបាទី និងលោក ភួន ឈីម ចៅហ្វាយស្រុកបាទី  បានរក្សាភាពស្ងៀមស្ងាត់ បានល្អដោយផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងនៅទូទាំងរាជធានីខេត្ត។

សូមជម្រាបថា? កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន។សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ទៀតថា អាជ្ញាធរនិងសមត្ថកិច្ចស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។

មហានជននៅក្នុង ឃុំត្រពាំងសាប ស្រុកបាទី   បានលើកឡើងថា អ្វីដែលពួកគាត់ព្រួយបារម្មណ៍នោះគឺទីណាមានល្បែងសុីងទីនោះពិតជាមានចោរលួចចោរចក់និងអំពេីហង្សាលេីគ្រសារជាមិនខាន។

 វំណែកលោកឆាយ កែវមុនី និងលោកភួន ឈីម បានរក្សាភាពស្ងៀមស្ងាត់ដោយមិនបង្ក្រាប ចំពោះទីតាំងមាន់ជល់តាមអនឡាញខាងលើនេះនោះទេ ហើយថែមទាំងផ្គើននិងបទបញ្ជា របស់សម្តេចតេជោហ៊ុនសែន ទៀតសោធន៌នោះ? ទីតាំងមាន់ជល់តាមអនឡាញខាងលើនេះ សង្ស័យមានប្រយោជន៍ដល់លោកឆាយ កែវមុនី និងលោកភួន ឈីម ផងក៍មិនដឹង? ទើបបានជាសមត្ថកិច្ច មិនបង្ក្រាបហេីយរក្សាភាពស្ងៀមស្ងាត់បានល្អទៀតផងដោយ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែនដែលជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ហាជនបានសំណូមពរ ដល់លោក ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ  និងលោក អ៊ូច ភា អភិបាល ចៅហ្វាយខេត្តតាកែវ សូមជួយចាត់វិធានការ ទៅលើទីតាំងល្បែងស៊ីសងជល់មាន់តាមអនឡាញនេះផងដេីម្បី់ឲ្យស្របទៅតាមគោលនយោបាយភូមិឃុំមានសុវត្ថភាពក្នុងមូលដ្ឋាន។


អង្គភាពព័ត៌មាន (កញ្ចក់សង្គម)យើងខ្ញុំផ្សព្វផ្សាយនេះជាការជួនព័ត៌មានពីថ្នាក់ក្រោមទៅថ្នាក់លេីប៉ុណ្ណុះ ហេីយរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់អ្វីឡើយ ។ អររគុណ

Monday, February 27, 2023

ឧត្ដមសេនីយ៍​ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ត្រូវបានប្រកាសតែងតាំង ជាប្រធាន​គណៈកម្មាធិការ​សមាគមអតីតយុទ្ធជន​កម្ពុជា​ខេត្ត​កំពង់ចាម​...

ចំនួនអ្នកទស្សនា: Views


(ខេត្តកំពង់ចាម) កាលព្រឹក​ថ្ងៃ​ទី២៥​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះ​ គណៈកម្មាធិការ​សមាគមអតីតយុទ្ធជន​កម្ពុជា​ខេត្ត​កំពង់ចាម​ បានរៀបពិធីប្រកាសទទួលស្គាល់​ ប្រធាន​ អនុប្រធាន​ គណៈកម្មាធិការ​សមាគមអតីតយុទ្ធជន​កម្ពុជា​ខេត្ត​កំពង់ចាម​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្ដម​ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត​ គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ។

 ដោយលោក​ឧត្ដមសេនីយ៍​ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ ជាប្រធាន​គណៈកម្មាធិការ​សមាគមអតីតយុទ្ធជន​កម្ពុជា​ខេត្ត​កំពង់ចាម​ និងមានអនុប្រធានចំនួន០៤រូបទៀត​ ដែលត្រូវ​ទទួលសេចក្ដីសម្រេច​ ស្ដីពី​ការកែសម្រួលសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម​ ព្រមទាំងមានលោកអភិបាលស្រុក-ក្រុងចំនួន០៣រូប​ ជា​ប្រធាន​កិតិ្តយស​ ស្រុក-ក្រុង​ និងលោកអធិការនគរបាល​ស្រុក ចំនួន០៣រូប​ ជាប្រធាន​គណៈកម្មាធិការ​សមាគមអតីតយុទ្ធជន​ស្រុក​ ផងដែរ​ ។

 ពិធីប្រកាស​ទទួល​ស្គាល់​នេះ​ដែរ​ ក៏មានការអញ្ជេីញចូលរួមពី​ ឯកឧត្តម​ គន់​ សុភា​ អភិបាល​រងខេត្ត​ និងជាតំណាង​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាល​ នៃគណៈអភិបាលខេត្ត​ និងជាប្រធានកិត្តិយស​ ស.អ.ក​ ខេត្ត​កំពង់ចាម​ ឯកឧត្តម​ ប្រតិភូ​អមដំណើរ​ ឯកឧត្តម​ អភិបាល​រងខេត្ត​ លោកព្រះរាជអាជ្ញារង លោកអនុប្រធាន​ ស.អ.ក​ ខេត្ត​ លោក-លោកស្រី​ ប្រធាន​កិតិ្តយស​-ប្រធាន​គណៈកម្មាធិការ​ ស​.អ.ក​ ក្រុង-ស្រុក​ និងសមាជិក​សមាជិកាពាក់ព័ន្ធ​ថ្នាក់ ឃុំ-សង្កាត់​ ទាំង១០៩​ ៕









សូមគោរពអបអរសាទរ ឯកឧត្តម ជា កែវចិន្តា ទីប្រឹក្សា និងជាប្រធាននាយកដ្ឋាននីតិកម្ម នៃក្រសួងព័ត៌មាន...

ចំនួនអ្នកទស្សនា: Views

 


សូមគោរពអបអរសាទរ ឯកឧត្តម ជា កែវចិន្តា ទីប្រឹក្សា និងជាប្រធាននាយកដ្ឋាននីតិកម្ម នៃក្រសួងព័ត៌មាន ដែលត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជប្រទាននូវគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនា តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា៕៚



Sunday, February 26, 2023

ល្បែងស៊ីសងមាន់ជល់តាមអនឡាញ នៅក្នុងឃុំអន្លង់ត្នោត សង្ស័យជាឆ្នាំងបាយ របស់អស់លោកអាជ្ញាធរនិងសមត្ថកិច្ចស្រុកក្រគរ....

ចំនួនអ្នកទស្សនា: Views

 


(ពោធិ៍សាត់)មហាជននៅក្នុងឃុំអន្លងត្នោត ស្រុកក្រគរ ខេត្តពោធ៌សាត់ បានសំណូមពរដល់លោកស ថេង ស្នងការខេត្តពោធ៌សាត់ ពិសេសលោកខូយ ដារី ចៅហ្វាយខេត្តពោធ៌សាត់ សូមមេត្តាជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងល្បែងស៊ីសងមាន់ជល់តាមអនឡាញ  ស្ថិតនៅភូមិកណ្តាល ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងមានទីតាំងជាច្រើនទៀត នៅតាមបណ្ដាលឃុំជាច្រើនទៀត ក្នុងស្រុកក្រគរ។ ខណះពេលដែលអស់លោកអាជ្ញាធរ និងសមត្ថកិច្ចស្រុកក្រគរ បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ផ្គើននិង បទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ នៅទូទាំងរាជធានីខេត្ត។


សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗ​នេះ​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃកម្ពុជា​ បានចេញ​បទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន​ សម្តេច​តេជោ​ ហ៊ុន​ សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរ​ស្រុក ក្រុង ខេត្តណា ដែលមិនទប់​ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅ​ក្នុងមូលដ្ឋានរបស់ខ្លួនទេ​ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។

ពាក់ព័ន្ធនិងបទល្មើសល្បែងស៊ីសងខាងលើនេះ មហាជនបាននាំគ្នាដាក់ការសង្ស័យ ទៅលើអាជ្ញាធរនិងសមត្ថកិច្ចស្រុកក្រគរ ករណីល្បែងស៊ីសង មាន់ជល់តាមអនឡាញខាងលើនេះ សង្ស័យជាឆ្នាំងបាយ របស់អស់លោកផងក៌មិនដឹង? ទើបអស់លោកនាំគ្នារក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន (ពោល)មិនអនុវត្តន៌នូវគោលនយោបាយភូមិសង្កាត់ទាំង៩ចំណុចរបស់ក្រសួងមហាផ្ទៃទៀតផង។


អង្គភាពព័ត៌មាន (កញ្ចក់សង្គម)យើងខ្ញុំផ្សព្វផ្សាយនេះជាការជួនព័ត៌មានពីថ្នាក់ក្រោមទៅថ្នាក់លេីប៉ុណ្ណុះ ហេីយរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់អ្វីឡើយ ។ 

Sunday, February 19, 2023

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនសង្ស័យ០៨នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន.

ចំនួនអ្នកទស្សនា: Views

 


(ភ្នំពេញ ) កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះបង្រ្កាប និងឃាត់ខ្លួន ជនសង្ស័យចំនួន០៨នាក់ (ស្រី០២នាក់) ពាក់ព័ន្ធករណីប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់។ ប្រតិបត្តិការនេះ ធ្វើឡើងកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចដីឡូរ៍ទុកចោល ភូមិអ័រគីដេរ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យកមាន ៖ ក្រាមសថ្លាចំនួន១០កញ្ចប់ រួមនឹងសម្ភារសម្រាប់សេពគ្រឿងញៀនបានមួយចំនួនទៀត។

ជនសង្ស័យទាំង០៨នាក់ មានឈ្មោះ ៖

១/ឈ្មោះ សុខុន វីហ្សា ភេទស្រី អាយុ២៣ឆ្នាំ, ២/ឈ្មោះ សួន យ៉ាង ភេទប្រុស អាយុ៤៥ឆ្នាំ, ៣/ឈ្មោះ កែវ គង្គា ភេទប្រុស អាយុ៣៩ឆ្នាំ, ៤/ឈ្មោះ សុខ ប៊ុនឈីន ភេទប្រុស អាយុ៣៥ឆ្នាំ, ៥/ឈ្មោះ យ័ន គឹមសេង ភេទប្រុស អាយុ២៩ឆ្នាំ, ៦/ឈ្មោះ សោម ឃឿន ភេទប្រុស អាយុ២៤ឆ្នាំ, ៧/ឈ្មោះ ឃឹម ម៉េងគង់ ភេទប្រុស អាយុ៣៧ឆ្នាំ, ៨/ឈ្មោះ ពែក ផល្លី ភេទស្រី អាយុ៥៨ឆ្នាំ។

បច្ចុប្បន្នជនសង្ស័យទាំង០៨នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់៕




Saturday, February 18, 2023

ល្បែង បៀអាប៉ោង ដុះស្លែរ កណ្តាលរាជធានីភ្នំពេញ លេងយ៉ាងអាណាធិបតេយ្យ សង្ស័យអាជ្ញាធរខណ្ឌដូនពេញ រក្សាទុក្ខដេីម្បីប្រយោជន៍

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)មួយរយ:ចុងក្រោយនេះ សមត្ថកិច្ច ខ័ណ្ឌដូនពេញ  ហាក់បីដូចជា កំពុងតែផ្គើន និងបទបញ្ជា របស់សម្តេចតេជោហ៊ុនសែន យ៉ាងពេញបន្ទុក ក្នុងការមិនទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងប្រភេទ បៀអាប៉ោង ដុះស្លែរ មួយកន្លែង ក្នុងឃ្លាំងលក់រថយន្ត តាមបណ្តោយ១០២

សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ  ដែលកំពុងតែបើកលេង យ៉ាងអនាធិបតេយ្យ ដោយមិនញញើតទោសទណ្ឌ  អ្វីនោះឡេីយ។

សូមបញ្ជាក់ថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទទាំងអស់ឧ្យខាងតែបាន។ សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ៗទៀតថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងផែមទៀតផង ។

ពលរដ្ឋបានលើកឡើងថា អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ ខណ្ឌដូនពេញ បានរក្សាភាពស្ងៀមស្ងាត់ មិនចាត់វិធានការណ៍ ផ្លូវច្បាប់ទៅលើបនល្បែងអាប៉ោង និងបៀរដុះស្លែរ ក្នុងភូមិឃុំខាងលើ ដែលកំពុងតែដំណើរការ យ៉ាងអនាធិបតេយ្យជាទីបំផុត។

មហាជនបានលើកឡើងថា វង់អាប៉ោងដុះស្លែរខាងលើនេះ សង្ស័យអាជ្ញាធរមូលដ្ឋាន រក្សាទុកដេីម្បីប្រយោជន៍ផងមិនដឹង។

ល្បែងសងខាងលេីនេះមើលទៅ បានជារក្សាភាពស្ងៀមស្ងាត់បានល្អ មិនអនុវត្តន៍តាម បទបញ្ជាររបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់បទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ។

ជុំវិញករណីល្បែសុីសងខាងលើនេះ មហាជនបានសំណូមពរដល់ឯក ស ថេត អគ្គស្នងការនគបាលជាតិនិងជាស្នងការនគបាលរាជធានីភ្នំពេញនិងលោក ទៀ ចាន់ សារអធិការខណ្ឌដូនពេញ មេត្តាជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងបនល្បែងអាប៉ោងដុះស្លែរខាងលើនេះផងដេីម្បីឲ្យភូមិឃុំមានសុវត្ថភាព៕

អង្គភាពព័ត៌មាន (កញ្ចក់សង្គម)យើងខ្ញុំផ្សព្វផ្សាយនេះជាការជួនព័ត៌មានពីថ្នាក់ក្រោមទៅថ្នាក់លេីប៉ុណ្ណុះ ហេីយរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់អ្វីឡើយ ។ 

Tuesday, February 14, 2023

ទីតាំងលួចបើកលេងល្បែងសុីសង{ទីតាំងលួចបើកលេងល្បែងសុីសង{ជល់មាន់}តាមប្រពន្ធ័អនឡាញស្ថិតនៅក្នុងសង្កាត់ច្បារមនមន្ត្រីអាជ្ញាធរ រក្សាភាពស្ងៀមស្ងាត់

ចំនួនអ្នកទស្សនា: Views

 


(កំពង់ស្ពឺ)៖ ទីតាំង ល្បែងស៊ីសង ជល់មាន់តាម ប្រព័ន្ធអនឡាញ កំពុងបើកដំ ណើរការ យ៉ាងកក្រើក ក្នុងភូមិបុរីកម្មកនិងភូមិតាម៉ុលសង្កាត់ច្បារមនក្រុងច្បារមនខេត្តកំពង់ស្ពឺ គ្មានខ្លាចអាជ្ញាធរ មានសមត្ថកិច្ច ចុះបង្ក្រាបឡើយ។


ប្រជាពលរដ្ឋលើកឡើងថា៖ទីតាំងបើកភ្នាល់ជល់មាន់ តាមប្រព័ន្ធអនឡាញទាំងនេះធ្លាប់ធ្វើកិច្ចសន្យាម្តងរួចមកហើយ ក្រោយពីប្រមុខ រាជរដ្ឋាភិបាល ប្រកាសឲ្យបិទល្បែងស៊ីសង ទូទាំងប្រទេស 

តែនៅពេលថ្មីៗនេះគេសង្កេតឃើញថា

ល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញចាប់ផ្តើមបើកលេងយ៉ាងកក្រើកឡើងវិញហើយនៅក្នុងភូមិបុរីកម្មកនិងភូមិតាម៉ុលសង្កាត់ច្បារមនក្រុងច្បារមនខេត្តកំពង់ស្ពឺ។

សព្វថ្ងៃប្រជាពលរដ្ឋកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងខណៈពេលឃើញក្រុមអ្នកញៀនល្បែងទាំងនោះប្រមូលផ្តុំគ្នាចូលទៅលេងល្បែងស៊ីសងជារាល់ថ្ងៃចំណែកអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានសង្កាត់ច្បារមនក្រុងច្បារមនហាក់បីដូចមិនមានចំណាត់ការបង្រ្កាបល្បែងសុីសងនុះឡេីយ

ពលរដ្ឋក្នុងសង្កាត់ដាក់ការសង្ស័យថាសមត្ថកិច្ចបើកភ្លើងខៀវឲ្យម្ចាស់ទីតាំងបើកល្បែងស៊ីសងនេះលេងបានយ៉ាងរលូនដូចច្នេះ។

ក្តីកង្វល់បងប្អូនប្រជាពលរដ្ឋសព្វថ្ងៃនេះពួកគាត់មានការព្រួយបារម្មណ៍ចំពោះសុខទុកនិងសុវត្ថិភាពរបស់ពួកគាត់ នៅពេលយប់ព្រោះថាបើទីកន្លែងណាមានបើកល្បែងស៊ីសង ទីកន្លែងនោះមិនយូរមិនឆាប់ទេនឹងកើតមានអំពើចោរកម្មដូចជា៖លួច.ឆក់.វ៉ៃប្លន់.និងគាស់ផ្ទះ ជាពិសេសអំពើហឹង្សារក្នុងគ្រួសារ ជាក់ជាមិនខាន ព្រោះថាទីតាំងទាំនោះគឺសម្បូរទៅដោយអ្នកមានលុយរាប់លានចូលទៅលេងជាប្រចាំរាល់ថ្ងៃ។

ជុំវិញពាក់ព័ន្ធល្បែងសុីសងខាងលើ៖លោក វរសេនីយ៍ឯក ឯកអ៊ូចហៀងអធិការក្រុងច្បារមនគួរតែចាត់កម្លាំងក្រោមឱវាទចុះមកស្រាវជ្រាវនិងចាត់វិធានការបង្ក្រាបទីតាំងបើកល្បែងស៊ីសងខាងលើនេះផង មិនគួរណាមើលរំលងទេ!!ចៀសវាងមានការរិះគន់ពីបងប្អូនប្រជាពរដ្ឋនិងមហាជន ដាក់ការសង្ស័យទៅលើអាជ្ញាធរមូលដ្ឋានមានការឃុបឃិតគ្នាជាប្រព័ន្ធដើម្បីបើកភ្លើងខៀវឲ្យមានបទល្មើសក្នុងមូលដ្ឋានហើយមិនហ៊ានបង្ក្រាប..

អង្គភាពព័ត៌មាន (កញ្ចក់សង្គម)យើងខ្ញុំផ្សព្វផ្សាយនេះជាការជួនព័ត៌មានពីថ្នាក់ក្រោមទៅថ្នាក់លេីប៉ុណ្ណុះ ហេីយរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់អ្វីនោះឡើយ




អាជ្ញាធរក្រុងស្រុកទាំង៨ និងមន្ត្រីដែលពាក់ព័ន្ធទាំងអស់ ត្រូវចាត់ទុកអ្នកសារព័ត៌មានជាដៃគូមិនអាចខ្វះបានក្នុងការងារ

ចំនួនអ្នកទស្សនា: Views

 (ស្វាយរៀង)  លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានណែនាំណែនាំដល់អភិបាលក្រុងស្រុក និងសមត្ថកិច្ចដែលពាក់ព័ន្ធត្រូវចាត់ទុកអ្នកសារព័ត៌មានជាដៃគូមិនអាចខ្វះបានក្នុងការងារ ដោយមិនត្រូវយកអ្នកសារព័ត៌មាន ជាសត្រូវ និងត្រូវឈរលើស្មារតីរួមសហការគ្នា ក្នុងការប្រយុទ្ធប្រឆាំងជាមួយភាពអសកម្ម អំពើពុករលួយ ភាពមិនប្រក្រតី និងភាពអយុត្តិធម៍ក្នុងសង្គម។

ការថ្លែងបែបនេះរបស់អភិបាលខេត្តស្វាយរៀង បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយអ្នកសារព័ត៌មាន ក្នុងខេត្តស្វាយរៀងនាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានការចូលរួមពីប្រធានមន្ទីរ អភិបាលស្រុក ក្រុងទាំង៨ មន្ត្រីដែលពាក់ព័ន្ធ និងអ្នកសារព័ត៌មានជាច្រើននាក់ផងដែរ។

លោក ម៉ែន វិបុល បានកោតសរសើរ និងអរគុណចំពោះមន្ទីរព័ត៌មានខេត្ត ដែលបានបង្កើត និងរៀបចំឲ្យមានពិធីជួបជុំសំណេះសំណាលនេះឡើង សរបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ការពារ លើកស្ទួយ ក៏ដូចជាផ្ដល់នូវភាពចាំ បាច់មិនអាចខ្វះបានសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ ដែលជាចំណែកដើរតួនាទីដ៏សំខាន់នៅក្នុងគ្រប់ទិដ្ឋភាព និងដំណើរប្រព្រឹត្តទៅរបស់សង្គម ជាពិសេសនៅក្នុងបរិបទសម័យកាលបច្ចេកវិទ្យា នៃបដិវត្ដន៍ឧស្សាហកម្ម ៤.០។

លោកបានបញ្ជាក់ថា «ការជួបជុំនេះជាលើកទី១ហើយ ដែលយើងមានរៀបចំពិធីជួបជុំគ្នានេះឡើង ជាការជួបជុំប្រចាំឆ្នាំ ដែលជាការជួបជុំដ៏ចាំបាច់ និងដ៏មានសារៈសំខាន់បំផុត ជាពិសេសការរៀបចំឡើងចំនឹងថ្ងៃទិវានៃក្ដីស្រឡាញ់ ១៤ កុម្ភៈ នេះ គឺជាការបង្ហាញពីមនោសញ្ចេតនាស្រឡាញ់រាប់អានគ្នាជាភាតរៈ ទំនាក់ទំនងដ៏ល្អ និងស្អិតរមួត រវាងអាជ្ញាធរ និងបងប្អូនអ្នកសារព័ត៌មានយើង»។

លោកបានបន្ថែមថា «គោលបំណង នៃការជួបជុំរបស់នៅថ្ងៃនេះ ដើម្បីបង្កើនកិច្ចសហការភាពស្និទ្ធស្នាល និងការយល់ចិត្តគ្នា រវាងរដ្ឋបាលខេត្ត និងវិស័យព័ត៌មានក្នុងខេត្ត ហើយគ្រោងរៀបចំពិធីជួបជុំបែបនេះតាំងពីមុនកូវីដ-១៩មកម៉្លេះ ប៉ុន្តែដោយយោងទៅលើការមមាញឹក រួមផ្សំចៃចន្យចំពេលដែលកូវីដ ផ្ទុះឡើង ក៏យើងខកខាន ហើយពន្យារពេលមករៀបចំនៅឆ្នាំ២០២៣នេះ រៀបចំយឺត ក៏ប្រសើរជាងមិនបានរៀបចំ ពិធីជួបជុំបែបនេះ នឹងបន្តធ្វើទៅមុខទៀតជាប្រចាំឆ្នាំ យ៉ាងហោចឲ្យបានម្ដងក្នុងឆ្នាំ អាស្រ័យដោយស្ថានភាព និងក្របខ័ណ្ឌពេលវេលារបស់យើង»។

លោកអភិបាលខេត្ត ក៏បានអរគុណអ្នកសារព័ត៌មានក្នុងខេត្តស្វាយរៀងទាំងអស់ ដែលបានជួយផ្សព្វផ្សាយព័ត៌មាន អំពីវឌ្ឍនភាព នៃការអភិវឌ្ឍខេត្ត ព្រមទាំងសកម្មភាពការងាររបស់មន្ត្រីរាជការ ថ្នាក់ដឹកនាំ មន្ទីរ អង្គភាពជុំវិញខេត្ត ដែលកំពុងបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឲ្យប្រជាពលរដ្ឋទូទៅបានដឹង ដោយរួមគ្នាជួយរិះគន់ ក្នុងន័យស្ថាបនា ដើម្បីចូលរួមក្នុងការកសាង និងអភិវឌ្ឍន៍ខេត្ត ឲ្យកាន់តែមានការរីកចម្រើន។ ជាពិសេសនៅក្នុងបរិបទកូវីដហើយ អ្នកសារព័ត៌មាន ក៏ជាផ្នែកមួយដ៏សំខាន់ក្នុងភាពជោគជ័យនៃការប្រយុទ្ធប្រឆាំងនឹងជំងឺនេះនៅក្នុងខេត្ត តាមរយៈការជួយផ្សព្វផ្សាយពីវិធានការការពារ ក៏ដូចជាផ្សព្វផ្សាយពីសារៈសំខាន់ និងជំរុញឲ្យបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅចាក់វ៉ាក់សាំងជាដើម។

លោកបានបញ្ជាក់ថា ជាការពិតណាស់ វិស័យសារព័ត៌មាន គឺជាអំណាចទី៤ ដែលបានដើរតួនាទីយ៉ាងសំខាន់ ជាកញ្ចក់ឆ្លុះបញ្ចាំងពីគ្រប់ទិដ្ឋភាពសង្គមជូនប្រជាពលរដ្ឋ និងពាំនាំសារពីសុខទុក្ខ បញ្ហាប្រឈម និងតម្រូវការចាំបាច់របស់ ប្រជាពលរដ្ឋមករាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន មន្ទីរ-អង្គភាព និងសមត្ថកិច្ចពាក់ព័ន្ធ បានដឹង និងដោះស្រាយ អាចនិយាយបានថាវិស័យសារព័ត៌មាន ជាភ្នែក ជាច្រមុះ និងជាត្រចៀក នាំទៅដល់ការឆ្លុះបញ្ចាំងពីគ្រប់ទិដ្ឋភាព ជាក់ស្តែង ក្នុងការអភិវឌ្ឍន៍ ឬក៏បញ្ហាអវិជ្ជមាននានា ដែលបានកើតឡើងក្នុងសង្គម ឬខេត្តទាំងមូល។

ជាមួយគ្នានេះ លោកអភិបាលខេត្ត បានសំណូមពរឲ្យទៅអ្នកសារព័ត៌មាន មុននឹងចុះផ្សព្វផ្សាយព័ត៌មានអ្វីមួយដែលទាក់ទងនឹងកិច្ចការងារផ្សេងៗរបស់រដ្ឋបាលខេត្ត អាចធ្វើការទំនាក់ទំនងមកអ្នកនាំពាក្យរដ្ឋបាលខេត្ត ដែលមានលោក ម៉ែន អេង អភិបាលរងខេត្ត និងជាអ្នកនាំពាក្យ ឬទំនាក់ទំនងជាមួយមន្ទីរ-អង្គភាព អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចដែលមានការពាក់ព័ន្ធ ដើម្បីបានព័ត៌មានកាន់តែច្បាស់បន្ថែមទៀត ដើម្បីចៀសវាងការចុះផ្សាយព័ត៌មាន ដែលមិនទាន់មានលក្ខណៈគ្រប់ជ្រុងជ្រោយផងដែរ។

ក្នុងនាមជាអភិបាលខេត្ត លោកនៅតែបញ្ជាក់ថា «យើងខ្ញុំរង់ចាំទទួលជានិច្ចរាល់ការផ្សព្វផ្សាយទាំងព័ត៌មានវិជ្ជមាន និងព័ត៌មានអវិជ្ជមាន ដើម្បីយើងរួមគ្នាធ្វើការដោះសា្រយបញ្ហាឲ្យឱ្យទាន់ពេលវេលាមិនចង់ទៀតទៅ»៕





Tuesday, February 7, 2023

គ្រោះរញ្ជួយដីនៅតួកគី និងស៊ីរី៖ ចំនួនអ្នកស្លាប់កើនដល់ជាង ២,៣០០នាក់ ខណៈតួលេខត្រូវបានគេរំពឹងថានឹងកើនឡើងបន្ថែមទៀត

ចំនួនអ្នកទស្សនា: Views

 


(អង់ការ៉ា)៖ មកទល់ពេលនេះ ចំនួនអ្នកស្លាប់ដោយគ្រោះរញ្ជួយផែនដីដ៏សាហាវខ្លាំងក្លាបំផុតមួយ បានវាយប្រហារចំ​ប្រទេសតួកគីនិងស៉ីរី កាលពីវេលាទាបភ្លឺថ្ងៃចន្ទនេះ បានកើនដល់ជាង ២,៣០០នាក់ហើយ ខណៈតួលេខត្រូវបានគេរំពឹងថា កើនឡើងបន្ថែមទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣។

គួរបញ្ជាក់ថា នៅប៉ុន្មានម៉ោងមុនថ្ងៃរះ អ្នកស្រុកនៃប្រទេសទាំងពីរត្រូវបានភ្ញាក់ពីដំណេក ដោយសារការរញ្ជួយដី ហើយប្រញាប់ប្រញាល់ចេញទៅខាងក្រៅ ក្នុងអាកាសធាតុដ៏ត្រជាក់ ភ្លៀងធ្លាក់ និងព្រិល។ អគាររាប់សិបខ្នងបានដួលរលំនៅក្នុងទីក្រុងនានាក្នុងតំបន់។

ក្រុមអ្នកជួយសង្គ្រោះ និងអ្នកស្រុកបាន និងកំពុងស្វែងរកអ្នកនៅរស់រានមានជីវិតនៅក្រោមគំនរបាក់បែក នៃអគារដែលត្រូវបានបំផ្លាញនៅក្នុងទីក្រុងនានាទូទាំងប្រទេសទាំងពីរ។

ទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដីអាមេរិក USGS បាននិយាយថា ចំណុចរំញ័ររបស់គ្រោះរញ្ជួយដីខាងលើ ស្ថិតនៅក្បែរទីក្រុងមួយឈ្មោះ ហ្កាហ្សៀនតិប (Gaziantep) របស់តួកគី ដែលមានមនុស្សរស់នៅប្រហែល២លាននាក់ ហើយវាមានជម្រៅប្រហែល១៨គីឡូម៉ែត្រក្រោមផ្ទៃដី។ ទីក្រុងវ៉ាស៉ីនតោន សហភាពអឺរ៉ុប រុស្ស៉ី និងអ៉ីស្រាអែល ជាដើម បានចេញមុខភ្លាមៗចូលរួមសម្តែង ការសោកស្តាយចំពោះសោកនាដកម្មនេះ ហើយបាននាំគ្នាស្នើផ្តល់ជំនួយដល់តួកគីក៏ដូចជាស៉ីរី។

គួរបញ្ជាក់ថា កាលពីឆ្នាំ១៩៩៩ តួកគីបានទទួលរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៧.៤រ៉ិចទ័រ ដែលបានផ្តាច់ជីវិតមនុស្សជាង ១៧,០០០នាក់ ខណៈកាលពីឆ្នាំ១៩៣៩ គ្រោះរញ្ជួយដីកម្រិត៧.៨រ៉ិចទ័រ បានសម្លាប់មនុស្សរហូតដល់៣៣,០០០នាក់ នៅក្នុងប្រទេសនេះ៕



Monday, February 6, 2023

ព្រោះតែភ្លើង ប្រចណ្ឌ សម្លាប់បុរសម្នាក់ ដោយកាត់ក្បាលសមត្ថកិច្ចឃាត់ខ្លួន២នាក់ប្តីប្រពន្ធ ...

ចំនួនអ្នកទស្សនា: Views

 


(ភ្នំពេញ)ជនសង្ស័យ ២នាក់ ប្ដីប្រពន្ធ ត្រូវបាន នគរបាល ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ស្រាវជ្រាវឃាត់ខ្លួន នៅព្រឹកថ្ងៃទី០៦ ខែកុម្ភះ ឆ្នាំ២០២៣ នៅចំណុច ផ្លូវ១៣០ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីឃាតកម្មសម្លាប់បុរសម្នាក់ ក្នុងសភាពដាច់ក្បាល ចេញពីស្មា និងមានស្នាមរបួស ពេញខ្លួន នៅកន្លែងលាងឡាន ដែលទុកចោល ក្នុងខណ្ឌដង្កោ កាលពីជាង ១ ខែមុន ។

ជនសង្ស័យ ទីឈ្មោះ ពេជ្យ ជីវ័ន្ត អាយុ ៣៨ឆ្នាំ មុខរបរ ជាងសំណង់ និងស្រ្តី ជាប្រពន្ធឈ្មោះ ដា យ៉ា អាយុ ៣០ឆ្នាំ។ សមត្ថកិច្ច បានបញ្ជាក់ថា ក្រោយពី ធ្វើការសាកសួរ ជនសង្ស័យឈ្មោះ ពេជ្យ ជីវ័ន្ត បានសារភាពថា ខ្លួនពិតជា បានកាប់ ជនរងគ្រោះ ដាច់ក្បា_លពិតមែន ដោយសារតែ ការប្រចណ្ឌ។

សូមរំលឹកថា កាលពីព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ មានករណី ប្រទះឃើញ សពបុរសម្នាក់ ដេកស្លាប់ក្នុងថ្លុកឈាម ក្នុងកន្លែង លាងរថយន្ត ស្ថិតនៅជិត ច្រកចូលផ្សារទំនើបជីប ម៉ុង ៥០ម៉ែត្រ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។



Sunday, February 5, 2023

រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹងពីតម្រាយផ្លូវដង្ហែសពរបស់លោកស្រី ប៊ុន សុថា ហៅ ប៊ុន សាមហ៉ឹង ទៅកាន់វត្តបទុមវតី នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ

ចំនួនអ្នកទស្សនា: Views

 


(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញជូនដំណឹងស្ដីពីតម្រាយផ្លូវនៃការដង្ហែសពរបស់លោកស្រី ប៊ុន សុថា ហៅ ប៊ុន សាមហ៉ឹង ទៅកាន់វត្តបទុមវតី នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣។

គួរជម្រាបថា លោកស្រី ប៊ុន សុថា ហៅ ប៊ុន សាមហ៉ឹង បានទទួលមរណភាពកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ សពបានតម្កល់ទុកធ្វើបុណ្យតាមប្រពៃណី នៅផ្ទះលេខ៦៦ ផ្លូវលេខ៥២៨ កែងនឹងផ្លូវលេខ២៨៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្រុមគ្រួសារនៃសពនឹងធ្វើពិធីដង្ហែសពទៅកាន់វត្តបទុមវតី ដើម្បីរៀបចំទុកដាក់តាមប្រពៃណី នៅវេលាម៉ោង ៧៖០០នាទីព្រឹក នាថ្ងៃអង្គារ ២រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយចាប់ផ្តើមដង្ហែចេញពីគេហដ្ឋាននៃសពផ្ទះលេខ៦៦ រួចបន្តតាមផ្លូវលេខ២៨៥ បត់ស្តាំតាមបណ្ដោយផ្លូវលេខ៥១៦ ឆ្ពោះទៅផ្លូវលេខ៧០ ហើយបន្តទៅរង្វង់មូលគួចកាណុង បត់តាមបណ្តោយមហាវិថីព្រះមុនីវង្ស ឆ្ពោះទៅស្តុបបេកាសេ បន្តក្បួនដង្ហែតាមមហាវិថីព្រះអង្គឌួង ឆ្ពោះទៅមហាវិថីព្រះនរោត្តម រង្វង់មូលវិមានឯករាជ្យ បន្តតាមមហាវិថីព្រះសីហនុ រហូតដល់មហាវិថីព្រះសុធារស ផ្លូវលេខ២៤០ និងផ្លូវឧកញ៉ាស៊ូស៊្រុន រួចចូលទីតាំងប្រារព្ធពិធីនៅវត្តបទុមវតី។

ដើម្បីឱ្យពិធីដង្ហែសពប្រារព្ធទៅដោយរលូន សមត្ថកិច្ចនឹងធ្វើការបង្វែរទិសចរាចរតាមតម្រាយផ្លូវ ដែលក្បួនឆ្លងកាត់ ដូចនេះសូមប្រជាពលរដ្ឋមេត្តាប្រើប្រាស់ផ្លូវផ្សេងក្នុងការធ្វើដំណើរ ដើម្បីចៀសវាងកុំឱ្យមានការខកខានដោយប្រការណាមួយ៕


អតីតប្រធានាធិបតីប៉ាគីស្ថាន លោក ពែរវ៉េ មូសារ៉ាហ្វ (Pervez Musharraf) បានទទួលមរណភាពហើយ ក្នុងអាយុ ៧៩ឆ្នាំ

ចំនួនអ្នកទស្សនា: Views

 


(អ៉ីស្លាម៉ាបាដ)៖ អតីតប្រធានាធិបតីប៉ាគីស្ថាន លោក ពែរវ៉េ មូសារ៉ាហ្វ (Pervez Musharraf) បានទទួលមរណភាពហើយ ក្នុងអាយុ ៧៩ឆ្នាំក្រោយមានជំងឺរុំារ៉ៃអស់រយៈពេល ជាច្រើនឆ្នាំមកនេះ ដោយសម្រាកព្យាបាលនៅឯមន្ទីរពេទ្យក្នុងទីក្រុងឌូបៃ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ​ ទី៥ ខែធ្នូ ឆ្នាំ២០២៣។

នៅក្នុងសេចក្ដីថ្លែងការណ៍ខ្លីមួយចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយយោធាប៉ាគីស្ថាន លោក ពែរវ៉េ មូសារ៉ាហ្វ មានជំងឺម្យ៉ាងដែលគេហៅថា អាមីឡូអ៉ីតដូស៊ីស (amyloidosis) ដែលជាជំងឺដ៏កម្រមួយបង្កឱ្យសរីរាង្គរបួសធ្ងន់ធ្ងរ ឬខូចតែម្ដង។

កើតនៅឆ្នាំ១៩៤៣ ក្នុងទីក្រុងញូវដេលី លោក មូសារ៉ាហ្វ បានចូលរួមក្នុងជួរកងទ័ពប៉ាគីស្ថាន នៅអាយុ១៨ឆ្នាំ ហើយត្រូវបានដំឡើងតំណែងជាឧត្ដមសេនីយ៍ផ្កាយ ៤ ដោយ លោកអតីតនាយករដ្ឋមន្ត្រី ណាវ៉ា សារីហ្វ និងជាប្រមុខកងទ័ពប៉ាគីស្ថាននៅឆ្នាំ១៩៩៨។ នៅឆ្នាំ១៩៩៩ លោក មូសារ៉ាហ្វ បានធ្វើរដ្ឋប្រហារយោធាដ៏បង្ហូរឈាមមួយ ដើម្បីដណ្ដើមអំណាច ហើយរហូតដល់ឆ្នាំ២០០៨ ទើបលោកលាលែងចេញពីតំណែង ខណៈប្រឈមមុខនឹងនីតិវិធីទម្លាក់ចេញពីតំណែង៕